មុនប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ! សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋការពារសុខភាព កុំឲ្យឆ្លងជំងឺ កូវីដ-១៩
ភ្នំពេញ ៖ មុនប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវថែរក្សាការពារសុខភាព កុំឲ្យឆ្លងរោគ កូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ថា «សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាការពារសុខភាព កុំឲ្យឆ្លង រោគ កូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់ មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ ជំងឺឆ្លងកូវីដ១៩ មិនទាន់មានថ្នាំព្យាបាល នៅឡើយ ទេ។ សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ»។
សម្ដេចតេជោ បន្ដថា ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សា ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគ។
សម្ដេចតេជោ បន្ថែមថា «យើងដឹងហើយថាជំងឺឆ្លង កូវីដ-១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះ ក៏ប៉ះពាល់ដល់កម្ពុជាផងដែរ។ហើយ ក្នុងពេលនេះគឺបានធ្វើឲ្យពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ»។សូមរំលឹកថា នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នឹងប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធី « កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩»៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ